ប្រទេស​ឥណ្ឌូនេស៊ី កំពុង​បង្កើនល្បឿន​ចាក់​វ៉ាក់សាំង​កូ​វីដ ក្នុង​១​ថ្ងៃ​ឲ្យ​បាន​២​លាន​ដូ​ស

​ឥណ្ឌូនេស៊ី​បង្ហាញ​ពី​បំណង​ព​ន្លឿ​ន​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ឱ្យបាន​ជាង ២០០​លាន​នាក់ ដើម្បី​ទទួលបាន​ភាពស៊ាំ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត ឬក៏​១​ថ្ងៃ​ចាក់​ឲ្យ​បាន ២​លាន​ដូ​ស​។​

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo និយាយថា ដើម្បី​ទទួលបាន​ភាពស៊ាំ​របស់​ប្រជាជន យើង​ត្រូវ​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាជន​ឱ្យបាន​ប្រមាណ ២០៨​លាន​នាក់ ដោយ​ក្នុងនោះ​រួមមាន​ទាំង​ក្រុម​ដែលមាន​អាយុ​ពី ១២​ឆ្នាំ ទៅ ១៧​ឆ្នាំ​។

​ប៉ូលីស​ជាតិ និង​យោធា​ឥណ្ឌូណេស៊ី​បាន​ចូលរួម​ក្នុងការ​ព​ន្លឿ​ន​ការចាក់​វ៉ាក់សាំង​នេះ ដោយមាន​គោលបំណង​ឈានដល់​ចំនួន ២​លាន​ដូ​ស​ក្នុង​មួយថ្ងៃ​។​

​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ប្រើប្រាស់​វ៉ាក់សាំង​ភាគច្រើន​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Sinovac របស់​ប្រទេស​ចិន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close