ករណីឆេះចំណតរថយន្ត​វីរៈ​ប៊ុនថាំ ស្លាប់​មនុស្ស​ម្នាក់ និង​ឆេះ​រថយន្ត​២៣គ្រឿង

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ បានឲ្យ​ដឹងថា ករណី​អគ្គិភ័យឆេះ​ចំណតរថយន្ត​វីរៈប៊ុនថាំ ស្ថិត​នៅ​សង្កាត់​ជ្រោយ​ចង្វា កាលពី​វេលាម៉ោង​ប្រមាណ ៣រសៀល ថៃ្ងសុក្រ ម្សិលមិញ បាន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់ស្លាប់ និង​រថយន្ត​ក្រុង​ចំនួន ២៣គ្រឿងត្រូវ​ឆេះខ្ទេច។

យ៉ាងណាក៏ដោយ អគ្គិភ័យ​នោះ​មិន​បានរាលដាល​ដល់ផ្ទះ​អ្នក​ជិតខាង​ទេ ហើយ​ចំពោះ​មូលហេតុ​ដែលបណ្តាល​ឲ្យឆេះវិញ សមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close