មុខរបរកាស៊ីណូក្នុងស្ថានភាពកូវីដ១៩ មិនមានចំណូល ការវិនិយោគលើវិស័យកសិឧស្សាហកម្មដែលកំពុងមានទីផ្សារនៅចិនជាជម្រើសដ៏ឆ្លាតវៃ

លោក ដួង តារា ដែល​គេ​ដឹងថា គឺជា​ជំនួយការ​របស់សម្តេចតេជោ​នាយករដ្ឋមន្រ្តី កាលពីថ្ងៃម្សិលមិញ​បានជួបជាមួយមេធាវីក្រុមហ៊ុនសុខគង់ តាមការណែនាំរបស់ លោកស្រី សុខ ចន្ថា ម្ចាស់ក្រុមហ៊ុនដែលបានជួលទីតាំងអគារនិងអាជ្ញាប័ណ្ណអោយទៅក្រុមហ៊ុនចិនដែលបានបានមកវិនិយោគលើវិស័យទេសចរណ៍និងកាស៊ីណូដែលមានឈ្មោះថា Sokha Vegas មានទីតាំងនៅជាប់សណ្ឋាគារសុខាខេត្តព្រះសីហនុ។

យោងទៅលើសំណើប្រកបដោយការអង្វករពីវិនិយោគគិនចិនឈ្មោះ Pang Zhengli ដែលបានដាក់លិខិតគោរពស្នើសុំមក សម្តេចតេជោកាលពីពេលថ្មីៗនេះ គឺក្នុងគោលបំណងសុំការយោគយល់សណ្តោសប្រណីពីភាគីក្រុមហ៊ុនក្នុងស្រុកមេត្តាជួយបន្ធូរបន្ថយថ្លៃឈ្នួលដែលតម្លៃដើមគឺ៤៧ម៉ឹនដុល្លារក្នុង១ខែ (មុនបិទ Online មុនកើត Covid-19) តែពេលនេះក្រុមហ៊ុនមិនមានលទ្ធភាពបង់ថ្លៃឈ្នួលពេញថ្លៃបានឡើយ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនត្រូវទទួលបន្ទុកមើលថែបុគ្គលិកខ្មែរចំនួន១៤០នាក់ (ពីមុនជាង៦០០នាក់) និងបុគ្គលិកចិន៦០នាក់ដែលកំពុងស្ថិតនៅក្នុងខេត្តព្រះសីហនុ។

តាមពិតទៅក្រុមហ៊ុនចិននៅតែចង់បន្តវិនិយោគជាមួយដៃគូដដែល ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរខាងលើ (ករណីប្រធានស័ក្ត) ទើបក្រុមហ៊ុនចិនស្នើសុំអោយមានការយោគយល់បន្ធូរបន្ថយថ្លៃឈ្នួលចាប់ពីខែ៦ ដល់ខែ ១២ ឆ្នាំ ២០២១ នេះ ដោយសុំបង់ប្រាក់ឈ្នួលត្រឹម ៧ម៉ឺនដុល្លារក្នុង១ខែរហូតដល់ដាច់ឆ្នាំ២០២១។ ចាប់ពីខែមករា ឆ្នាំ ២០២២ទៅ សុំបង់ថ្លៃឈ្នួលជូនចំនួន ១៨ម៉ឺនដុល្លារ ក្នុង១ខែ។ ប្រសិនបើភាគីចិនគ្មានលទ្ធភាពបង់តាមការធានាអះអាងខាលើទេនោះ គឺក្រុមហ៊ុនសុខចិត្តដើរចេញ ហើយប្រគល់ប្រាក់កក់ជាង ៣លានដុល្លារ និងសំភារៈបរិក្ខារព្រមទាំងសំណង់អាគារទាំងមូលជូនទៅភាគីក្រុមហ៊ុនឧកញ៉ា សុខ គង់ ដោយគ្មានការតវ៉ាឡើយ (តម្លៃជាង១១លានដុល្លារ) ។ សំណូមពរចុងក្រោយគឺប្រសិនបើភាគីដៃគូក្នុងស្រុកមិនយល់ព្រមតាមសំណើទាំងពីរខាងលើនេះទេ ភាគីចិនសូមដកលុយកក់ជាង៣លានដុល្លារមកវិញ ហើយយល់ព្រមដើរចេញពីទីតាំងជួលដោយគ្មានការតវ៉ាឡើយ។ សំណូមពរទាំង៣នេះ ភាគីក្រុមហ៊ុនឧកញ៉ាសុខគង់មិនទទួលយកឡើយ ហើយបានប្រាប់អោយភាគីចិនអនុវត្តន៍កាតព្វកិច្ចដែលមានចែងក្នុងកិច្ចសន្យាជួលរយៈពេល១០ឆ្នាំ រវាងក្រុមហ៊ុនដៃគូទាំងពីរ។

ដំណោះស្រាយឈរលើការសម្របសម្រួលដោយមនោសញ្ចេតនានិងការអធ្យាស្រ័យយោគយល់គឺមិនអាចធ្វើបានឡើយដោយសារភាគីដៃគូក្រុមហ៊ុនក្នុងស្រុកមិនព្រម។ ប៉ុន្តែខ្ញុំបានលើកទឹកចិត្តកុំអោយវិនិយោគគិនចិនចិនបាក់ទឹកចិត្តគឺនៅមានឱកាសច្រើនទៀតក្នុងការរកស៊ីនៅប្រទេសកម្ពុជា ។ ពេលនេះ គឺមានតែត្រូវប្រើប្រាស់សិទ្ធិដោះស្រាយបញ្ហាជាមួយគ្នាតាមផ្លូវច្បាប់តែប៉ុណ្ណោះ។

នៅខេត្តព្រះសីហនុសព្វថ្ងៃ មានក្រុមហ៊ុនកាស៊ីណូជាច្រើនដែលកំពុងប្រឈមនឹងបញ្ហាដូចនេះ ហើយមួយចំនួនទៀតបានក្ស័យធនបិទទ្វាវិលត្រឡប់ទៅប្រទេសចិនវិញ។

យ៉ាងណាក៏ដោយ លោក ដួង តារា បានណែនាំអោយ លោក Pang Zhengli និងដៃគូវិនិយោគចិនងាកមករកឱកាសវិនិយោគថ្មីដែលកំពុងមានសក្តានុពលគឺវិស័យកសិឧស្សាហកម្មដែលកំពុងមានទីផ្សារយ៉ាងល្អនៅប្រទេសចិន ដែលអាចរកចំណូលបានល្អហើយមិនភ័យព្រួយទៀតផង។ ប្រទេសកម្ពុជាជាប្រទេសដែលមានអំណោយផលល្អខ្លាំងលើវិស័យកសិកម្ម។

លោកបានណែនាំអោយពួកគាត់បានជួបអ្នកវិនិយោគគិនជោគជ័យវ័យក្មេងកម្ពុជាមកពីក្រុមហ៊ុន ACCI ដើម្បីចាប់ដៃសហការវិនិយោគជាមួយគ្នា។ ក្រុមហ៊ុន ACCI ជាក្រុមហ៊ុនស្មោះត្រង់ដែលការពារផលប្រយោជន៍ដៃគូ និងរួមសុខរួមទុក្ខជាមួយគ្នា។ ក្រៅពីគម្រោងកសិកម្ម ក្រុមហ៊ុន ACCI មានគម្រោងវិនិយោគរមណីយដ្ឋាននៅមណ្ឌលគិរី និងគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុផងដេរ ដែលពេលនេះកំពុងរកដៃគូពីប្រទេសចិន។ មិនថាតែក្រុមហ៊ុន Sokha Vegas ទេ ប្រសិនបើក្រុមហ៊ុនដទៃទៀតមានចម្ងល់អ្វី ឬមានបំណងវិនិយោគលើវិស័យផ្សេងៗទៀត សូមទំនាក់ទំនងមកខ្ញុំឬក្រុមហ៊ុន ACCI ។ កម្ពុជាត្រូវការអ្នកវិនយោគគិនល្អពិតប្រាកដដែលវិនិយោគត្រឹមត្រូវដើម្បីរួមចំណែកកសាងប្រទេសអោយរីកចម្រើន។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close