WHO ចេញសេចក្តីអំពាវនាវឱ្យប្រជាជនកម្ពុជា ចូលរួមក្នុងសកម្មភាពប្រយុទ្ធនឹងវីរុសកូវីដបំប្លែងថ្មី «ដែលតា»
អង្គការសុខភាពពិភពលោក (WHO) នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានជាបន្ទាន់មួយ ក្នុងគោលបំណងអំពាវនាវដល់រាជរដ្ឋបាភិបាល និងប្រជាជនកម្ពុជាពង្រឹងស្មារតីចូលរួមក្នុងសកម្មភាពប្រយុទ្ធនឹងវីរុសកូវីដ១៩បំប្លែងថ្មី ទម្រង់ដែលតា (Delta variant) ឱ្យបានសកម្មខ្លាំងក្លាបំផុត។
តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី លី អាយឡាន (Li Ailan) បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះថា «យើងកំពុងប្រណាំងប្រជែងជាមួយវីរុសកូវីដ-១៩ បំប្លែងថ្មី៖ សូមធ្វើសកម្មភាពនៅថ្ងៃនេះ ដើម្បីកុំឱ្យស្ដាយក្រោយនៅថ្ងៃស្អែក»។
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់តំណាងអង្គការ WHO ប្រចាំនៅកម្ពុជា៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។