អាជ្ញាធរ បិទ​ខ្ទប់​ខេត្តព្រះវិហារ កំណត់​ជា​តំបន់​ក្រហម និង​តំបន់​លឿងទុំ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព្រះវិហារ​៖ រដ្ឋបាលខេត្ត​ព្រះវិហារ បានចេញ​សេចក្តីសម្រេច​កំណត់​តំបន់​មួយចំនួន​ទៅជា​តំបន់​ក្រហម និង​តំបន់​លឿងទុំ នៅក្នុង​ភូមិសាស្ត្រ​ទឹកដី​នៃ​ខេត្តព្រះវិហារ ក្នុង​រយៈពេល​១៤​ថ្ងៃ​។​

​តំបន់​ដែល​ត្រូវ​សម្រេច​តំណ​ត់​ជា​តំបន់​ក្រហម និង​តំបន់​លឿងទុំ គឺ ក្នុងភូមិ​សាស្ត្រ​ស្រុក​ជាំ​ក្សាន្ត ត្រូវបាន​កំណត់​ជា​តំបន់​ក្រហម និង​តំបន់​លឿងទុំ ដែល​តំបន់​ទាំង​២​ខាងលើ​រួមមាន ភូមិសាស្ត្រ​ឃុំ និង​ស្រុក​ជាំ​ក្សាន្ត​។ ចំណែក​ឃុំ​ចំនួន​៣ ផ្សេងទៀត មាន​ឃុំ​ទឹក​ក្រហម ឃុំ​រំដោះ​ស្រែ និង​ឃុំ​មរតក ត្រូវបាន​កំណត់​ជា តំបន់​លឿងទុំ និង​ត្រូវបាន​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​រយៈពេល​១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​៣១ ខែ​កក្ត​ដា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១​។

​ទន្ទឹមនឹង​នេះដែរ រដ្ឋបាលខេត្ត​ព្រះវិហារ​ក៏បាន​កំណត់​តំបន់​មួយចំនួនទៀត ក្នុងភូមិ​សាស្ត្រ​ទឹកដី​ក្រុង និង​ខេត្តព្រះវិហារ ក៏ត្រូវ​បានកំណត់​ជា​តំបន់​លឿងទុំ ដែរ​មាន ភូមិ​ឡឥដ្ឋ ស្ថិតក្នុង​សង្កាត់​កំពង់​ប្រណាក ក្រុង​និង​ខេត្តព្រះវិហារ​។​

​សូមបញ្ជាក់ថា ក្នុងអំឡុង​នៃ​ការអនុវត្ត​វិធាន​ការដែល​ត្រូវ​ដាក់ចេញ​សម្រាប់​ភូមិ​សស្ត្រ​ដែល​បានកំណត់​ជា​តំបន់​ក្រហម ឬ​តំបន់​លឿងទុំ បុគ្គល​គ្រប​រូប​ត្រូវបាន​ហាម​មិនឱ្យ​ធ្វើដំណើរ​ចេញពី​លំនៅដ្ឋាន ឬ​ទី​សំណាក​របស់ខ្លួន លើកលែងតែ​ករណី​ចាំបាច់​មួយចំនួន​ដែល​បាន​កំណត់ដោយ​អាជ្ញាធរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close