ខេត្តឧត្ដរមានជ័យ៖ ករណីឆ្លងកូវីដ-១៩ កើនឡើងដល់៤.៨៤៦ករណីហើយ

ខេត្តឧត្ដរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៤១ករណី បន្ថែមទៀត នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ។

គិតត្រឹមម៉ោងល្ងាច ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៤.៨៤៦ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤.៤៥៤ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ៣៩២ករណី ព្យាបាលជាសះស្បើយ ៩២៨នាក់ កំពុងសម្រាកព្យាបាល ៣.៩១០នាក់ និងស្លាប់ ៨នាក់។
ជាមួយគ្នា ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តឧត្ដរមានជ័យ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។