កម្ពុជា រកឃើញករណីឆ្លងកូវីដថ្មី ៥៦០នាក់ទៀត ខណៈមានជា ៧៦៣នាក់ និងស្លាប់ ២២នាក់

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៥៦០នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៧៦៣នាក់ និងមានអ្នកស្លាប់ថ្មីកើន ២២នាក់ទៀត។

ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៥៦០នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ១៦៩នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៣៩១នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៧៨ ៤៧៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៧១ ៥១៧នាក់ និងអ្នកស្លាប់កើនឡើង ១ ៤៤២នាក់ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។