អាជ្ញាធរជាតិអប្សរា ពន្លឿនការជួសជុលជញ្ជាំងខឿនទី១ ផ្នែកខាងត្បូងនៃប្រាសាទបាគង
ខេត្តសៀមរាប៖ ក្រុមបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលជញ្ជាំងខឿនទី១នៃប្រាសាទបាគង ដែលបានដួលរលំប្រវែង ១៥ម៉ែត្រ កម្ពស់៥ម៉ែត្រ ក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ១៩៧០ ដោយសារអាយុកាល កត្តាធម្មជាតិ និងកង្វះការថែទាំ។
ការជួសជុលនេះបានចាប់ផ្តើមនាដើមឆ្នាំ២០២១ រហូតមកដល់ពេលនេះសម្រេចបានជាង៨០ភាគរយ ហើយគ្រោងនឹងបញ្ចប់នាដំណាច់ឆ្នាំ២០២១ខាងមុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។