សុនខចំនួន៣ក្បាលរបស់ស៊ីម៉ាក់ អាចហិតរកឃើញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩

លោក ហេង រតនា អគ្គនាយកអង្គភាពកម្ចាត់មីន​កម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានឲ្យដឹង​ថា សុនខក្រុមទី១ចំនួន៣ក្បាលដែលត្រូវ​បានបង្ហាត់​ឲ្យ​ហិតរកក្លិនអ្នកជំងឺកូវីដ១៩នោះ បានទទួលជោគជ័យ ដោយ​វា​អាច​រកឃើញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩ ក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋម រីឯសុនខក្រុមទី២ចំនួន៧ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។

បើតាមលោក ហេង រតនា សុនខទាំងនោះអាចហិតរកឃើញក្លិនសំណាកក្នុងរយ:ពេលប្រមាណតែ១០-១៥វិនាទីប៉ុណ្ណោះ។

ការប្រើប្រាស់សុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩ ត្រូវ​លោក ហេង រតនា បញ្ជាក់ថា មានប្រសិទ្ធភាពសំរាប់ហ្វូងមនុស្សប្រមូលផ្តុំច្រើនដូចជាព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ និងពហុកីឡាដ្ឋានជាដើម។

ជាមួយនេះដែរផ្អែកតាមអ្នកជំនាញ ឱ្យបានដឹងថា មិនទាន់មានភស្តុតាងផ្លូវការណាមួយបញ្ជាក់ថា មានការឆ្លងវីរុសកូវីដ១៩ពីមនុស្សទៅសុនខឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close