រិត​ត្បិត​ចំពោះ​អ្នក​មិនទាន់​ចាក់​វ៉ាក់សាំង ពលរដ្ឋ​អឺរ៉ុប​ជាច្រើន​ធ្វើបាតុកម្ម​ប្រឆាំង​

​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​អឺរ៉ុប ដើម្បី​បង្កើន​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វិដ ១៩ ប្រទេស​តំបន់​អឺរ៉ុប​បានសម្រេច​រិត​ត្បិត ត្រួត​ទិ​និត្យ​សុខភាព ហើយ​អ្នក​មិនទាន់​ចាក់​វ៉ាក់សាំង ឬ​មិនមាន​លិខិតបញ្ជាក់​អវិជ្ជមាន​កូ​វីដ ១៩ នោះទេ​នឹងមិន​អនុញ្ញាត​ឲ្យ​ចូល​តំបន់​ប្រជុំជន​ឡើយ​។​

​កាលពី​ចុង​សប្តាហ៍​កន្លងមក មាន​បាតុកម្ម​ផ្ទុះឡើង​នៅ​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អឺរ៉ុប​ដើម្បី​ប្រឆាំង​ច្បា​ប់គ​ម្លា​ត់​សង្គម និង​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ ១៩ ។ ការធ្វើ​បាតុកម្ម​រាលដាល​ទ្រង់ទ្រាយ​ធំ អាច​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការខិតខំ​ទប់ស្កាត់​កូ​វីដ ១៩ របស់​រដ្ឋាភិបាល និង​បណ្តា​ប្រទេស​ក្នុង​តំបន់​។​

​នៅ​ប្រទេស​អ​ល្លឺ​ម៉​ង់ កម្លាំង​ប៉ូលិស​នៅ​រដ្ឋធានី ប៊ែ​កឡាំង កាលពី​ថ្ងៃទី ១​ខែសីហា បាន​ចាប់ខ្លួន​មនុស្ស​ជាច្រើន ដែល​នាំគ្នា​ដង្ហែរ​ក្បួន​បាតុកម្ម​ប្រឆាំង​ច្បា​ប់គ​ម្លា​ត់​សង្គម ដោយ​ចាត់ទុកថា​ទាំងនោះ​ជាការ​បិទ​សិទ្ធិសេរីភាព​របស់​ពួក​គត់​។ នៅ​ដើម​សប្តាហ៍​នេះ​រដ្ឋាភិបាល​អាល្លឺម៉ង់​បានសម្រេច​ហាម​ជួបជុំគ្នា នៅ​ទីក្រុង​ធំៗ​ក្នុងប្រទេស​នេះ​ដោយសារ​តែមាន​ករណី​ឆ្លង​កូ​វីដ ១៩ កើនឡើង​ខ្ពស់​ជាថ្មី​។​

​នៅក្នុង​ប្រទេស​បារាំង កាលពី​ចុង​សប្តាហ៍​កន្លងមក មាន​មនុស្ស​រាប់ពាន់នាក់​បាន​ដង្ហែរ​ក្បូន​បាតុកម្ម​នៅ​ទីក្រុង​ធំៗ បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​វិធានការ​ទប់ស្កាត់​កូ​វិដ ១៩ របស់​រដ្ឋាភិបាល​បារាំង និង​ប្រឆាំង​ការប្រើប្រាស់​វ៉ាក់សាំង និង​លិខិតបញ្ជាក់​សុខភាព ដូចជា កាត់​ចាក់​វ៉ាក់សាំង ឬ​លិខិត​ធ្វើតេស្ត​អវិជ្ជមាន​កូ​វីដ​១៩ ជាដើម មុនពេល​ចូលទៅ​កាន់​ទីសាធារណៈ​។ ការធ្វើ​បាតុកម្ម​នៅក្នុង​ប្រទេស​បារាំង​អូសបន្លាយ​រយៈ​៣​សប្តាហ៍​ជាប់​គ្នា ។​

​នៅក្នុង​ប្រទេស​អ៊ីតាលី កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ​មាន​ពលរដ្ឋ​ប្រមាណ ១​សែន​នាក់​បាន​ជួបជុំគ្នា​ធ្វើបាតុកម្ម​នៅ​ទីក្រុង​ធំៗ ប្រឆាំង ច្បាប់​ត្រូវតែមាន​លិខិតបញ្ជាក់​ពី​ការចាក់​វ៉ាក់សាំង ទើប​អាចធ្វើ​ដំណើរ​បាន​ដោយ​សេរី​។ ការធ្វើ​បាតុកម្ម​បានធ្វើ​ឲ្យ​ប្រព័ន្ធ ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​អន​ឡាញ​នៅ​ទីក្រុង​មួយចំនួន ត្រូវ​ក្រុម​ហែក​ឃឺ​វាយប្រហារ ។​

​ក្រៅពីនេះ​នៅក្នុង​ប្រទេស ប៊ែ​ល​ហ្ស៊ិ​ច ដា​ណឺ​ម៉ាក អៀក​ឡង់ …​ក៏មាន​បាតុកម្ម​កើតឡើង​ប្រឆាំង ច្បាប់​ហាមប្រាម​ដល់​ពលរដ្ឋ​ដែល​មិន​ចាក់​វ៉ាក់សាំង ចូលទៅ​កាន់​ទីប្រជុំជន​ដូចជា​រោងភាពយន្ត ក្លឹប ភោជនីយដ្ឋាន​…៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close