យកសំណាកអាជីវករ​ផ្សារ​ចំការគ ក្រុងសិរីសោភ័ណ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន ២២ករណី

កាលពីថ្ងៃម្សិលមិញ​​អាជ្ញាធរ​ក្រុងសិរីសោភ័ណ​ បានចុះ​យកសំណាកអ្នកពាក់ព័ន្ធជាមួយបុគ្គលមានវិជ្ជមានកូវីដ-១៩​ នៅក្នុងផ្សារ​ ចំការគ​ (ផ្សារថ្មី​)​ ដោយ​គិតត្រឹមល្ងាចថ្ងៃទី២ ខែសីហា​​​ (ពេញមួយថ្ងៃ)​ ធ្វើតេស្តយកសំណាកអ្នកពាក់ព័ន្ធសរុប៧៨០នាក់​ ក្នុងនោះវិជ្ជមានកូវីដ-១៩​ ចំនួន២២នាក់។

រដ្ឋបាលក្រុងសិរីសោភ័ណ​ ក៏បានធ្វេីការអំពាវនាវដល់អ្នកជាប់ពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមាន​កូវីដ​ទាំងផ្ទាល់​ និងប្រយោល​ សូមទៅផ្តល់សំណាកធ្វេីតេស្តរហ័ស​ (Rapid​ Test) ដេីម្បីរកវីរុសកូវីដ-១៩​ ​ជាបន្ទាន់។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close