តម្លៃ​ប្រេង​ចុះ​៥០​រៀល សាំង​ធម្មតា​លក់ ៤ ០៥០​រៀល និង​ម៉ា​ស៊ូ​ត ៣ ៦០០​រៀល ក្នុង​មួយ​លីត្រ

​ភ្នំពេញ​៖ តម្លៃ​ប្រេងសាំង​ធម្មតា សម្រាប់​លក់រាយ​តាម​ស្ថានីយ៍​ពីថ្ងៃ​ទី​០១ ដល់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២១ បាន​ធ្លាក់​ថ្លៃ ៥០​រៀល​ក្នុង​មួយ​លីត្រ ដូចគ្នា​ជាមួយនឹង​តម្លៃ​ប្រេងម៉ាស៊ូត​។

​នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ស្តីពី​ការកំណត់​តម្លៃ​ប្រេង​លក់រាយ​តាម​ស្ថានីយ៍ ដែល​ចេញ​រយៈពេល​១៥​ថ្ងៃ​ម្តង បាន​ឲ្យ​ដឹងថា ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ពីថ្ងៃ​ទី​០១ ដល់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២១ នឹងត្រូវ​លក់​តម្លៃ ៤ ២១០​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា ហើយ ៣ ៧៦០​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​។​

​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាជន និង​ដោយមាន​ការចូលរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ត្រឹមតែ ៤ ០៥០​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា និង​៣ ៦០០​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close