កម្ពុជា រកឃើញកូវីដបំប្លែងថ្មី Delta ៣៦ករណីទៀត ក្នុងនោះភ្នំពេញមាន ៥ករណីថែមទៀត
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងវិរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ Delta ចំនួន ៣៦នាក់បន្ថែមទៀត ក្នុងនោះបុគ្គលិកសុខាភិបាលចំនួន ៨នាក់ អ្នកភូមិក្នុងសហគមន៍ ២៨នាក។
សូមកត់សម្គាល់ថា គិតចាប់ថ្ងសទី៣១ ខែមិនា ឆ្នាំ២០២១ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ កម្ពុជា បានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ Delta លើពលករត្រលប់ពីប្រទេសថៃ អ្នកដំណើរមកតាមយន្តហោះ បុគ្គលិកសុខាភិបាល និងអ្នកភូមិក្នុងសហគមន៍ សរុបទាំងអស់ចំនួន ២៦០នាក់ (ស្រី ១២៥នាក់)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។