កូវីដ១៩! សម្លាប់មនុស្ស៤នាក់ នៅខេត្តសៀមរាប ខណៈមានករណីឆ្លងថ្មី ៩៩នាក់ទៀត
ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៩នាក់ សម្រាប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ខណៈអ្នកជាសះស្បើយពីជំងឺ ៤៨នាក់ និងមានអ្នកស្លាប់ថ្មី ៤នាក់ទៀត។
គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤.៧៤៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ២.៤៥៤នាក់, ស្លាប់ ៥៣នាក់ និងកំពុងសម្រាកព្យាបាល ២.២៤២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។