រកឃើញ​ហើយ​! សព​ជនរងគ្រោះ​ម្នាក់ លង់ទឹក​សមុទ្រ​បាត់​ខ្លួន នៅ​ឆ្នេរ​អូរត្រេះ កាលពី​ម្សិល​មិញ

​ខេត្ត​ព្រះសីហនុ​៖ នៅវេលា​ម៉ោង ៦​ព្រឹក ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២១​នេះ សព​ជនរងគ្រោះ​ម្នាក់ ដែល​បាន​លង់ទឹក​សមុទ្រ​បាត់​ខ្លួន នៅ​ឆ្នេរ​អូរត្រេះ ក្រុងព្រះសីហនុ កាលពី​រសៀល​ម្សិលមិញ បាន​អណ្តែត​មក​ទើរ​លើ​ឆ្នេរ​ខ្សាច់ ដែលមាន​ចម្ងាយ​ប្រហែល​ជាង​១​គីឡូម៉ែត្រ ពី​កន្លែងកើតហេតុ​។​

​ជនរងគ្រោះ​ឈ្មោះ ជូ ជា​គុយ ភេទ​ប្រុស អាយុ​២៩ ឆ្នាំ ជនជាតិខ្មែរ ជា​មេធាវី មាន​ទីលំនៅ​រាជធានី​ភ្នំពេញ បានមក​ក្រុងព្រះសីហនុ ក្នុង​បេសកកម្ម​ការងារ និង​ទេសចរណ៍​។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច ក្រុម​សង្គ្រោះ​រួមមាន​អ្នក​មុជទឹក បាន​អន្តរាគមន៍​ជួយ​ស្វែងរក​ជនរងគ្រោះ លុះ​រហូតមកដល់​ព្រឹក​នេះ ទើប​ប្រទះឃើញ​សព​ជនរងគ្រោះ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close