កម្ពុជា បន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មី ៥៨៣នាក់បន្ថែមទៀត ខណៈមានអ្នកជា ៦៥៨នាក់ និងស្លាប់ ១៧នាក់!
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៥៨៣នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៦៥៨នាក់ និងមានអ្នកស្លាប់ថ្មីកើន ១៧នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៥៨៣នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ១៥៧នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៤២៦នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៧៩ ៦៣៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៧២ ៨០៣នាក់ និងអ្នកស្លាប់កើនឡើង ១ ៤៨៨នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។