ទឹកឃ្មុំ ជាអាហារ និងជួយព្យាបាលរោគមួយចំនួន
ទឹកឃ្មុំ មានប្រភពពីឃ្មុំធម្មជាតិ និងឃ្មុំចិញ្ចឹម តែនៅប្រទេសកម្ពុជាទឹកឃ្មុំ ស្ទើរទាំងអស់ត្រូវបានប្រមូលមកពីប្រភពធម្មជាតិពីឃ្មុំព្រៃ។ ទឹកឃ្មុំ មានសារប្រយោជន៍ ជាច្រើនចំពោះសុខភាពមនុស្ស និងជួយធ្វើឱ្យសម្រស់របស់ស្ត្រីកាន់តែស្រស់ស្អាតផងដែរ។
បងប្អូនខ្មែរយើងនិយម ប្រើប្រាស់ទឹកឃ្មុំលាយជាមួយទឹកក្តៅ ទឹកក្តៅក្រូចឆ្មា លាយជាមួយស្រា ត្រាំស្រា។ល។ ដើម្បីប្រើប្រាស់ជាអាហារបំប៉ន ដល់សុខភាព និងព្យាបាលជំងឺមួយចំនួនផងដែរ ដូចជាធ្វើឱ្យស្បែករលោង បង្កើនប្រពន្ធ័ភាពស៊ាំ បន្ថយហ្គាសក្នុងក្រពះ។ល។
ដោយសារមានតម្រូវការទឹកឃ្មុំច្រើន សហគមន៍ជាពិសេសរស់នៅក្នុងខេត្តភាគឦសាននៃប្រទេសកម្ពុជា បាននិងកំពុង ប្រើប្រាស់វិធីយកទឹកឃ្មុំដោយមិនឱ្យប៉ះពាល់ដល់មេឃ្មុំខ្លាំង ដែលធានានិរន្តរភាពនៃការប្រមូលទឹកឃ្មុំ។
លោក ប្រាយ ខ្វើក ជាប្រធានសហគមន៍ បានឱ្យដឹងថា សហគមន៍លោកអាច ផ្គត់ផ្គង់ទឹកឃ្មុំធម្មជាតិ ក្នុងបរិមាណចន្លោះពី១៥០០-២០០០គីឡូក្រាមក្នុងមួយឆ្នាំ។ រីឯសហគមន៍មួយនៅក្បែរជើងភ្នំគូលែន មានប្រជាសហគមន៍ជាអ្នកជំនាញដែលអាចរៀបចំបង្គងដើម្បីទាក់ទាញឃ្មុំមកនៅ យ៉ាងស្ទាត់ជំនាញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។