ម្សិលមិញឃាត់ខ្លួនមនុស្សជាង១ពាន់នាក់ និង​១៨នាក់បញ្ជូនទៅតុលាការ ករណីល្មើសវិធានការសុខាភិបាល និង​វិធានការរដ្ឋបាលប្រយុទ្ធនឹងជំងឺកូវីដ១៩

នៅថ្ងៃទី៤ ខែសីហា ម្សិលមិញនេះ យ៉ាងហោចណាស់មានមនុស្ស​ចំនួន ១៣៥៤នាក់ ត្រូវ​បានឃាត់ខ្លួន ក្នុងនោះ​មនុស្ស ១៨នាក់ត្រូវ​បានបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធនឹង​ករណីល្មើស​នឹងវិធានការសុខាភិបាល និង​វិធានការរដ្ឋបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ជាមួយគ្នានេះដែរ យានយន្ត​ចំនួន ៧៣៤គ្រឿង ក៏​ត្រូវបានឃាត់ទុក ដោយផាកពិន័យជាទឹកប្រាក់ប្រមាណជាង ៣០លានរៀល។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close