អាជ្ញាធរជាតិអប្សរា ដំណើរការជួសជុលតួអគ្នេយ៍ប្រាសាទលលៃ
ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរ ការជួសជុលតួអគ្នេយ៍របស់ប្រាសាទលលៃ ដែលទទួលរងនូវការដួលរលំ ស្ទើរទាំងស្រុង អស់រយៈពេលរាប់រយឆ្នាំមកហើយ ដោយសារកត្តាអាយុកាល កត្តាធម្មជាតិ និងកង្វះការថែទាំ។
ការងារជួសជុលដែលចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ២០២១មកនេះ គឺមិនបាន ធ្វើការជួសជុលឡើងវិញនូវតួប្រាសាទទាំងមូលទេ។
យើងគ្រាន់តែធ្វើ កំណាយពំនូកកំទេចឥដ្ឋចេញដើម្បីបើកបង្ហាញតួប្រាង្គឡើងវិញ និងធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធតួប្រាសាទដែលសេសសល់ ដើម្បីបង្ការទប់ស្កាត់ការបង្កគ្រោះថ្នាក់ខូចខាតបន្តទៀតប៉ុណ្ណោះ។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។