អាមេរិក និងចិន ប្រឈមមុខតានតឹងដាក់គ្នាកាន់តែកើនឡើង ក្រោយអាមេរិកបន្តលក់អាវុធឲ្យកោះតៃវ៉ាន់
មន្ទីរបញ្ចកោណអាមេរិក នៅថ្ងៃទី៤ខែសីហា បានប្រកាសថាក្រសួងការបរទេសអាមេរិក បានអនុម័តលក់ កាំភ្លើងធំ ៤០គ្រឿងប្រភេទ M109 ឲ្យកោះតៃវ៉ាន់ មានតម្លៃ ៧៥០ លានដុល្លារ ។
ជាក់ស្តែង រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូបៃឌិន បានយល់ព្រមលក់កាំភ្លើងធំប្រភេទ M109 ផលិតដោយក្រុមហ៊ុនBAE Systers ។ ក្រៅពីនេះមានឧបករណ៍១៦៩៨ ប្រភេទ មានទាំងឧបករណ៍នាំផ្លូវផងដែរ ។
តាមការប្រកាសនៅថ្ងៃទី៤ខែសីហា «កិច្ចព្រមព្រៀងលក់អាវុធខាងលើ ដើម្បីផលប្រយោជន៍ជាតិ សេដ្ឋកិច្ច និងសន្តិសុខ របស់អាមេរិក តាមរយៈបំពាក់អាំវុធ បង្កើនសមត្ថភាពការពារដែលគួឲ្យទុកចិត្តបំផុត។ តាមរយៈកិច្ចព្រមព្រៀង នឹងជួយដល់វិស័យសន្តិសុខ នយោបាយ និងសេដ្ឋកិច្ចប្រកបដោយតម្លាភាព។
ក្រោយការប្រកាសលក់អាវុធ កិច្ចព្រមព្រៀងនឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភា ដើម្បីត្រួតពិនិត្យ និងអនុម័តក្នុងរយៈពេល៣០ ថាតើគួតែលក់ ឬក៏មិនលក់ ។ ប៉ុន្តែរដ្ឋសភាអាមេរិក មិនដែលរារាំងក្នុងការលក់អាវុធឲ្យកោះតៃវ៉ាន់នោះឡើយ ។
តាមសារព័ត៌មាន Bloomberg បានផ្សាយថា ការលក់អាវុធទៅឲ្យកោះតៃវ៉ាន់ នឹងធ្វើឲ្យរដ្ឋាភិបាលទីក្រុង ប៉េកាំង កាន់តែខឹងសម្បាយ៉ាងខ្លាំង។ សារព័ត៌មានរ៉យទ័របានផ្សាយថាប្រធានាធិបតីបៃឌិនបានយលព្រមក្នុងការលក់អាវុធឲ្យកោះតៃវ៉ាន់ផងដែរ។
កាលពីខែវិច្ឆិកាឆ្នាំ២០២០ ទីក្រុងប៉េកាំងបានថ្កោលទោសយ៉ាងខ្លាំង ដល់អតីតប្រធានាធិបតីដូណាល់ត្រាំ បានអនុម័តលក់អាវុធឲ្យកោះតៃវ៉ាន់មានតម្លៃជាង ៦០០លានដុល្លារ ។ ទីក្រុងប៉េកាំងបានចាត់ទុកថានោះជាសកម្មភាព ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន បំពាន់ដល់កិច្ចព្រមព្រៀងចិនតែមួយ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។