ត្រឹម​៥​ថ្ងៃ​ប៉ុណ្ណោះ​! យុទ្ធនា​ការចាក់​វ៉ាក់សាំង ជូន​កុមារ និង​យុវវ័យ ចាក់​បាន ១៩៧,៨០៦​នាក់​ហើយ​

ភ្នំពេញ​៖ រយៈពេល​៥​ថ្ងៃ​នៃ​ការចាប់ផ្តើម​ដំណើរការ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជូន​កុមារ និង​យុវវ័យ មាន​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​១៧​ឆ្នាំ ក្រុមគ្រូពេទ្យ​ចាក់​បាន​ចំនួន ១៩៧,៨០៦​នាក់ ខណៈ​ទូទាំងប្រទេស​ចាក់​បាន​ចំនួន ៧,៨១០,៤៦៩​នាក់ (​គិត​ត្រឹម​ថ្ងៃទី​០៥ ខែសីហា​)​។​

​វ៉ាក់សាំង​ដែល​ប្រើ​សម្រាប់​ចាក់​ជូន​ក្មេងៗ និង​យុវវ័យ​គឺជា​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​ចិន​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close