កូវីដ១៩! កម្ពុជា បន្តរកឃើញករណីឆ្លងថ្មី ៥៨៨នាក់ ខណៈមានអ្នកជា ៦២៤នាក់ និងស្លាប់ ១៩នាក់!
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៥៨៨នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៦២៤នាក់ និងមានអ្នកស្លាប់ថ្មីកើន ១៩នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៥៨៨នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ១៦៥នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៤២៣នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៨០ ៨១៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៧៤ ០៤៥នាក់ និងអ្នកស្លាប់កើនឡើង ១ ៥២៦នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។