អាជ្ញាធរ បិទ​ផ្សារ​កំពង់ធំ ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩!

​ខេត្តកំពង់ធំ​៖ រដ្ឋបាលខេត្ត​កំពង់ធំ ប្រកាស​បិទ​ជា​បណ្តោះអាសន្ន នូវ​ផ្សារ​កំពង់ធំ ស្ថិតក្នុង​ភូមិ​ទី​៥ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន ចាប់ពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២១ តទៅ​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ​។​

​រដ្ឋបាលខេត្ត​កំពង់ធំ សូម​ឲ្យ​អាជីវករ​គ្រប់រូប​ដែល​ប្រកប​អាជីវកម្ម​នៅ​ផ្សារ​កំពង់ធំ ត្រូវ​ទៅពិនិត្យ​សំណាក​រក​មេរោគ​កូដ​១៩ នៅ​សាលាបឋមសិក្សា​កំពង់ធំ​ក្រុង​។

​ចំពោះ​បុគ្គល​ដែល​ធ្លាប់​ចេញចូល​ផ្សារ​ខាងលើ ត្រូវ​តាមដាន​សុខភាព​របស់​ខ្លួនឯង​ជាប្រចាំ បើ​មាន​រោគសញ្ញា​សង្ស័យ ត្រូវ​ប្រញាប់​ទាក់ទង​មក​អាជ្ញាធរ ឬ​មណ្ឌល​សុខភាព​ដែល​នៅ​កៀក​បំផុត ដើម្បី​យក សំណាក​ពិនិត្យ​រក​មេរោគ​កូ​វីដ​១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close