អ៊ីរ៉ង់​ប្រឈម​ការឆ្លង​កូ​វិដ​១៩ លើក​ទី​៥ ដែលមាន​អ្នកស្លាប់​ខ្ពស់បំផុត​មិន​ធ្លាប់មាន​

​អ៊ីរ៉ង់​ប្រឈម​ការឆ្លង​កូ​វីដ ១៩ ខ្ពស់​និង​ស្លាប់ ច្រើន​បំផុត​មិន​ធ្លាប់មាន ។ ចំនួន​អ្នកស្លាប់​ដោយ​កូ​វីដ ១៩ ដែល​ក្រសួងសុខាភិបាល​អ៊ីរ៉ង់​បានប្រកាស​នៅ​ថ្ងៃទី ៩​ខែសីហា គឺមាន​ដល់​ទៅ​៥៨៨​នាក់ គឺជា​ចំនួន​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ចាប់តាំងពី​ការផ្ទុះ​កូ​វីដ​១៩ ។​

​បណ្តាញ​ទូរទស្សន៍​ជាតិ​អ៊ីរ៉ង់​នៅ​ថ្ងៃទី ៩​ខែសីហា បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ២​នាទី គឺមាន​មនុស្ស​ម្នាក់​ស្លាប់​ដោយ​កូ​វីដ​១៩ ។ ក្នុង​ពេលនេះ​ប្រទេស​អ៊ីរ៉ង់​កំពុងតែ​ខិតខំ​ប្រយុទ្ធប្រឆាំង ជាមួយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​តា ក្នុង​រលក​កូ​វិដ​១៩ ឆ្លង​ក្នុង​សហគមន៍​លើក​ទី​៥​។​

​មន្ត្រី​សុខាភិបាល​អ៊ីរ៉ង់ បាន​បញ្ជាក់ថា ចំនួន​អ្នកស្លាប់​ដោយ​កូ​វីដ ១៩ នៅក្នុង​ប្រទេស​អ៊ីរ៉ង់ បាន​កើន​ឡើងដល់​ទៅ ៩៤.៦០៣​នាក់ ។ ក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមក​មាន​អ្នកស្លាប់ ៥៨៨​នាក់ ហើយ​នៅ​ថ្ងៃទី ៨​ខែសីហា​មាន​អ្នកស្លាប់​៥៤២​នាក់ ។ អ្នកស្លាប់​ដោយ​កូ​វីដ ១៩ នៅ​អ៊ីរ៉ង់ កើនឡើង​ខ្ពស់ជាង ៥០០​នាក់​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​។​

​អ៊ីរ៉ង​បាន​ប្រឈម​និង​ការឆ្លង​កូ​វីដ ១៩ លើក​ទី​៥ ដោយមាន​ករណី​ឆ្លង​ខ្ពស់​ជាមួយនឹង​កូ​វីដ ១៩ ប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​តា ។ ចំនួន​អ្នក​ឆ្លង​ក្នុង​ថ្ងៃទី ៩​ខែសីហា មាន​ដល់​ទៅ​ជាង ៤​ម៉ឺន​នាក់​(​មានន័យថា​រាល់ពេល​២​វិនាទី​មាន​អ្នក​ម្នាក់​)​។ អ្នក​ឆ្លង​កូ​វីដ ១៩ សរុប​នៅក្នុង​ប្រទេស​នេះ​កើន​ឡើងដល់​ទៅ ជាង ៤,១​លាន​នាក់​ហើយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close