រដ្ឋាភិបាលដកហូតកំពង់ផែទេសចរណ៍នៅចុងឃ្នៀស​របស់ក្រុមហ៊ុន​ឯកជន ប្រគល់ឲ្យ​អាជ្ញាធរខេត្តសៀមរាបគ្រប់គ្រងវិញ

យោង​តាមលិខិត​មួយ​របស់ទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហាញថា ​រាជរដ្ឋាភិបាល​កម្ពុជា​ បានសម្រេចលុបគោលការណ៍វិនិយោគសាងសង់កំពង់ផែទេសចរណ៍នៅតំបន់ចុងឃ្នៀស ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន ស៊ូ ជីង និងដកហូតទីតាំងវិនិយោគទាំងស្រុងរបស់ក្រុមហ៊ុននេះ រួចប្រគល់ឲ្យ​រដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ គ្រប់គ្រងជាបណ្ដោះអាសន្ន ។

ជាមួយ​គ្នានេះ ​គណៈកម្មការ​អន្តរក្រសួង​មួយនឹង​ត្រូវ​បង្កើត​ឡើង ដែលដឹកនាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ និងមាន​ការចូលរួម​ពី​តំណាង​ទីស្តីការ​គណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋបាល​ខេត្តសៀមរាប និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ត្រៀម​ដោះស្រាយ​ជាយថាហេតុ​អំពី​សំណើ សុំ​ទូទាត់​សំណង​គម្រោង​វិនិយោគ ​របស់​ក្រុមហ៊ុន ស៊ូ​ជី​ង ផត អ៊ិន​វេស​មិន ដោយ​ឈរលើ​គោលការណ៍​យុត្តិធម៌ សមធម៌ តម្លាភាព និង​គណនេយ្យ​ភាព ជាមួយនឹង​ការទូទាត់​បំណុល​ពន្ធ​របស់​ក្រុមហ៊ុន ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close