តាក់ស៊ីរាប់រយគ្រឿង ក្លាយជារថយន្តដឹកអ្នកជំងឺកូវីដ នៅក្រុងហូជីមិញ
វៀតណាម៖ រថយន្តតាក់ស៊ីជិត ៥០០គ្រឿង នៅទីក្រុងហូជីមិញ ត្រូវបានបំប្លែងទៅជារថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកបញ្ជូនអ្នកជំងឺកូវីដ១៩ ទៅមន្ទីរពេទ្យ ដែលមានការកើនឡើងយ៉ាងគំហុក។
ក្រុមហ៊ុនតាក់ស៊ីអះអាងថា តាក់ស៊ីរបស់ខ្លួនត្រូវបានប្រែក្លាយជារថយន្តដឹកអ្នកជំងឺកូវីដ១៩ ខណៈតាក់ស៊ីខ្លះត្រូវរង់ចាំបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ដើម្បីបម្រើក្នុងគោលបំណងដូចគ្នា។
ក្រុមហ៊ុនថា ការធ្វើបែបនេះ ដើម្បីជួយសម្រួលដល់អាជ្ញាធរសុខាភិបាល ក្នុងតំបន់ ក្នុងការដឹកជញ្ជូនអ្នកជំងឺកូវីដ១៩។ រថយន្តដឹកជញ្ជូនផ្សេងៗទៀត ក៏ត្រូវបានប្រើប្រាស់ ដូចគ្នាបែបនេះដែរ ក្រៅពីក្រុមហ៊ុនតាក់ស៊ីនោះ។ សរុបទាំងអស់នៅហូជីមិញ មានប្រមាណ៥០០គ្រឿងហើយ។ សូមបញ្ជាក់ថា វៀតណាមឆ្លងប្រចាំថ្ងៃរាប់ពាន់នាក់ ថ្ងៃខណៈមានដល់ជិត១ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។