រកឃើញ​ករណីវីរុស​កូវីដ១៩ប្រភេទ Delta ចំនួន៤៤ករណី នៅ​ភ្នំពេញមាន ៣ករណី

តាមសេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាលនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសអំពីការរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទ Delta ចំនួន៤៤ករណីថែមទៀត ដែលករណីថ្មីនេះ ត្រូវបានរកឃើញសម្រាប់ថ្ងៃទី១០ ខែសីហា ម្សិលមិញ។

មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីចំនួន៤៤ករណីនេះ ត្រូវបានរកឃើញនៅរាជធានីភ្នំពេញ ចំនួន៣ករណី, កំពង់ស្ពឺ ៤ករណី, សៀមរាប៤ករណី, ព្រះវិហារ៤ករណី, កោះកុង១ករណី, ឧត្តរមានជ័យ ១៤ករណី និងខេត្តស្វាយរៀង ចំនួន១២ករណីផងដែរ។

គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នក មានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) លើពលករត្រលប់ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើង ហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤២៩នាក់ (ស្រី្ត ២០៩នាក់)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close