ឯកឧត្តម យន្ត មីន សូមអបអរសាទរនិងគោរពជូនពរ សម្ដេចពញ្ញាចក្រី ហេង សំរិន ក្នុងឱកាសដែលសម្ដេចត្រូវបានរដ្ឋសភាបោះឆ្នោតជ្រេីសតាំងជា ប្រធានរដ្ឋសភា និតិកាលទី៦
ភ្នំពេញ ៖ សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ត្រូវបានរដ្ឋសភា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជា ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៦ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ឯកឧត្ដម យន្ដ មីន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ សូមសម្ដែងនូវការអបអរសាទរដ៏កក់ក្ដៅបំផុតជូន សម្ដេចអគ្គមហាពញ្ញាចក្រី ព្រមទាំងមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ សម្ដេច ហេង សំរិន រដ្ឋសភានិតិកាលថ្មី ពិតជាដេីរតួនាទី យ៉ាងសំខាន់បំផុតក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរី និងនិតិរដ្ឋនៅកម្ពុជា ព្រមទាំងរួមចំណែកលេីកកម្ពស់កិត្យានុភាពជាតិនៅក្នុងក្របចណ្ឌតំបន់ និងពិភពលោក។
ក្នុងឱកាសនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្ដេច ហេង សំរិន និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមជួបតែសេចក្ដីសុខ សុភមង្គល និងបានប្រកបដោយពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។