តោះ​! ទៅ​ស្គាល់ “​សម្ល​បុក​ត្រប់ ឬ​សម្ល​ម្ទេស​របស់​ជនជាតិ​ព្នង​”!

​នៅ​ប្រទេស​កម្ពុ​ជាមាន​អាហារ​ក្នុងស្រុក​ឆ្ងាញ់ៗ ជាច្រើន​ប្រភេទ ដែល​បងប្អូន​យើង​នៅតាម​តំបន់​នីមួយៗ និយម​រៀបចំ​ធ្វើ​ទៅតាម​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌​សាសនា និង​ផ្អែកលើ​ធនធាន​ដែលមាន​ស្រាប់​នៅក្នុង​តំបន់​។

នៅ​ប៉ែ​កក​ឦសាន​នៃ​ប្រទេស​កម្ពុជា​ដែលមាន​ជនជាតិដើម​ភាគតិច​ជាច្រើន​រស់នៅ មាន​វប្បធម៌ ទំនៀមទម្លាប់ និង​ប្រពៃណី សំបូរបែប ហើយ​ការរៀប​អាហារ​របស់​បងប្អូន​ជនជាតិភាគតិច គួរឱ្យ​ចាប់អារម្មណ៍​ចង់​ទទួលទាន​។

​កញ្ញា ទុំ ជនជាតិដើម​ភាគតិច​ព្នង រស់នៅ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី ជា​សមាជិក​បណ្តាញ​សហគមន៍​តំបន់ការពារធម្មជាតិ​ខាងកើត​ទន្លេ​មេគ្គង រៀបចំ​អាហារ​ពិ​សេសមួយ​ទទួលភ្ញៀវ​ទៅលេង​ផ្ទះ​។

​សម្ល​បុក​ត្រប់ ឬ​សម្ល​ម្ទេស​មាន​គឿង​ផ្សំ​ដូចជា ផ្លែ​ត្រប់ ត្រប់​ពុធ​ញ៉​ង ផ្លែ​ម្រា​ស់ ស្លឹក​ម្ទេស និង​ផ្លែ​ម្ទេស ស្បែក​គោ ជីរ​ណា ជី​នាង​លាក ប្រហុក និង​អំបិល​។ សម្ល​នេះ​ឆ្ងាញ់ មាន​រស់ជាតិ​ពិសេស តែ​ហិ​រ​បន្តិច​សម្រាប់​បងប្អូន​យើង​មួយចំនួន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close