រដ្ឋបាល​ស្រុក​មណ្ឌលសីមា បិទ​ការធ្វើដំណើរ​ចេញ​/​ចូល​ភូមិ​ចាំ​យាម រយៈពេល​១៤​ថ្ងៃ

​ខេត្តកោះកុង​៖ រដ្ឋបាល​ស្រុក​មណ្ឌលសីមា នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១​នេះ បានសម្រេច​បិទ​ការធ្វើដំណើរ​ចេញ​/​ចូល​ជា​បណ្តោះអាសន្ន ក្នុងភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង រយៈពេល​១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់ នា​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១ ខណៈ​តំបន់​នេះ​កំពុង​រីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ និង​មេរោគ​បំប្លែង​ថ្មី (​ដេ​លតា​) ពិសេស​ដើម្បី​ស្វែងរក​បុគ្គល​ដែល​ជាប់​ពាក់ព័ន្ធ ទៅនឹង​វីរុស​កូ​វីដ​-១៩ និង​វីរុស​បំប្លែង​ថ្មី (​ដេ​លតា​) ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close