ឯកឧត្តម ស ថាវី សូមអបអរសាទរនិងគោរពជូនពរ សម្ដេច​​​តេជោ​​​ ហ៊ុន សែន ក្នុង​​​ឱកាស​​​ដែល​​​សម្ដេច​​​ត្រូវ​​​បាន​​​រដ្ឋ​​​សភា​​​បោះ​​​ឆ្នោត​​​ជ្រេីស​​​តាំង​​​ជា​​​នាយក​​​រដ្ឋមន្ត្រី និតិកាលទី៦

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភា  បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​​​ចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៦ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ឯកឧត្ដម ស ថាវី អភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ សូមសម្ដែងនូវការអបអរសាទរដ៏កក់ក្ដៅបំផុតជូន សម្ដេចអគ្គមហាសេនា​​​បតីតេជោ ហ៊ុន សែន ព្រមទាំងមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកប​​​ដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ នឹងបន្តទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការដឹកនាំ ស្ថាប័ននីតិប្រតិបត្តិ ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការធានា សន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រកបដោយចេរភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមជួបតែសេចក្ដីសុខ សុភមង្គល និងបានប្រកបដោយពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​​​ឃ្លាតឡើយ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close