ម្ចាស់ហាងផ្ទះឈើម្ហូបខ្មែរថៃចំនួន ២នាក់ និងភ្ញៀវចំនួន ៨នាក់ ត្រូវបញ្ជូនទៅតុលាការ ករណីល្មើសបម្រាមគោចរ
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ម្ចាស់ហាងផ្ទះឈើម្ហូបខ្មែរថៃចំនួន២នាក់ រួមជាមួយភ្ញៀវចំនួន៨នាក់ទៀត ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីល្មើសបម្រាមគោចរ ដែលបានដាក់ចេញដោយអាជ្ញាធរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។
សូមបញ្ជាក់ថា កាលពីយប់ ថ្ងៃទី១០ ខែសីហា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ទទួលបានខំមិន ពីប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុក ផ្លូវការ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ទាក់ទងទៅនឹងហាង មួយកន្លែង ឈ្មោះ ” ផ្ទះឈើម្ហូបខ្មែរ ថៃ ” នៅសង្កាត់ស្ទឹង មានជ័យ២ ខណ្ឌមានជ័យ ដែលបើកហាង ល្មើសនឹងបម្រាមគោចរ។
ភ្លាមៗនោះ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាល ខណ្ឌមានជ័យ លោកអភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះបង្ក្រាប និងបិទទីតាំងល្មើស ដោយឃាត់ខ្លួន បានមនុស្សសរុបចំនួន ១៤ នាក់។ រួមមាន ម្ចាស់ហាងម្នាក់ ស្រី បុគ្គលិក ៤ ស្រី និងភ្ញៀវចំនួន ៩ នាក់ប្រុស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។