កម្ពុជា បន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មី ៤៥៥នាក់ ខណៈមានអ្នកជា ៦៧៧នាក់ និងស្លាប់ ២០នាក់!
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៤៥៥នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៦៧៧នាក់ និងមានអ្នកស្លាប់ថ្មីកើន ២០នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤៥៥នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ៨១នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៣៧៤នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៨៣ ៨៣៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៧៨ ៤៣១នាក់ និងអ្នកស្លាប់កើនឡើង ១ ៦៣៤នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។