លោក ខៀវ សារឿន ប្រធានសាខាគយនិងលោក នង សុខុម ខេត្តស្វាយរៀងប្រព្រឹត្តអំពើពុករលួយ កេងប្រវ័ញចំណូលពន្ធចូលរដ្ឋយ៉ាងគឃ្លើនបែបនេះ អាងអំណាចលោក គុណ ញឹម?
ដោយ៖ ប៊ុន ថន
ខេត្តស្វាយរៀង៖ ជាញឹកញាប់ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីគយនិងរដ្ឋាករឲ្យប្រឹងប្រែង បន្តធ្វើការកែទម្រង់ លើវិស័យគយនិងរដ្ឋាករ ដោយមិនស្ងប់ចិត្តនិងសប្បាយ ភ្លេចខ្លួនចំពោះលទ្ធផលដែលសម្រេច បាននោះឡើយ។
សម្តេចតេជោ បានរំលឹកក្នុងឱកាស ខួប65ឆ្នាំថ្ងៃកំណើតរដ្ឋាបាលគយនិងរដ្ឋាករកម្ពុជា ថា ការកែរទម្រង់គឺជាកត្តាស្លាប់រស់របស់កម្ពុជា កែរទម្រង់រស់ មិនកែរស្លាប់ ហេតុនេះ ចាត់ទុកថា ការកែរទម្រង់គឺជាកិច្ចការប្រចាំថ្ងៃគ្មានពេល ដែលស្ងប់ចិត្តហើយសប្បាយភ្លេចខ្លួន ចំពោះលទ្ធផលដែលគយ សម្រេចបាននោះទេ។
បើទោះជាប្រមុខរដ្ឋាភិបាល រំលឹកហើយ រំលឹកទៀត យ៉ាងណាក៏ដោយ ចំពោះខេត្តស្វាយរៀងឯណេះវិញ ស្ថាប័ន្តគយខេត្ត ដែលដឹកនាំដោយលោក ខៀវ សារឿន នៅបន្តទម្លាប់ធូរលង់ បណ្តែតបណ្តោយឲ្យមានការរត់ពន្ធ ទំនិញនាំចូល ពីវៀតណាមកាន់តែ កើនឡើងយ៉ាងអនាធិបតេយ្យ។
ចាប់តាំងពីលោក ខៀវ សារឿន តែងតាំងជាប្រធានសាខាគយនិង រដ្ឋាករ ខេត្តស្វាយរៀង តាមការរំលឹកពីថ្នាក់ដឹងនាំ កែលំអរអនុវត្តគោលនយោបាយ កំណែទម្រង់មានប្រសិទ្ធភាព តែផ្ទុយទៅវិញ អស់រយះពេល ច្រើនឆ្នាំមកនេះគេមិនដែល ឃើញ លោក ខៀវ សារឿន ចាត់ចែងដាក់បញ្ជារឲ្យកូនចៅ ពង្រឹងបន្ថែមនូវប្រសិទ្ធភាព នៃការបង្ការនិងបង្ក្រាប អំពើរត់ពន្ធ ដែលការងារនេះ មានសារៈសំខាន់ណាស់ ពីព្រោះវានិងបង្កើតថវិកា ចូលរដ្ឋផង និងកាត់បន្ថយនូវ វិសមភាពក្នុងការ ប្រកួតប្រជែងនៅ លើទីផ្សារផង និងជាការរួមចំណែក អនុវត្តន៍គោលនយោបាយ កែទម្រង់ក្នុង ការប្រមូលពន្ទជូនជាតិ ឲ្យមានប្រសិទ្ធភាពនះទេ។
មានសេចក្តីរាយកាណ៍ ពីខេត្តស្វាយរៀង បានអះអាងថា បច្ចុប្បន្នករណី ឈ្មួញនាំចូលទំនិញ គេចពន្ធ ទំនិញបងពន្ធមិនគ្រប់ ចូលប្រទេសកម្ពុជា តាមច្រកអន្តរជាតិបាវិត និងរបៀងមួយចំនួន ដូចជាច្រក8 ច្រក9 តាមព្រំដែន រឹតតែកើនឡើង យ៉ាងអណាធិបតេយ្យ ដោយសមត្ថកិច្ចជំនាញគយ មិនបានទប់ស្កាត់ សកម្មភាពខុស ច្បាប់នោះទេ តែបែរជាធ្មេចភ្នែក ឲ្យឈ្មួញនាំចូលទំនិញខុសច្បាប់ដើម្បីប្រមូល ប្រាក់ក្រៅប្រព័ន្ធគយ(គ្មានវិក្ក័យបត្រ)ដែលគេចាត់ទុកថាជាការប្រព្រឹត្តអំពើពុករលួយ ពេញបន្ទុក។
មន្ត្រីគយច្របាវិតបានបង្ហើបឲ្យដឹងថា លោក ខៀវ សារឿន ប្រធានសាខាគយ ខេត្តស្វារៀង មានទំនាក់ទំនង និង លោក នង សុខុម ប្រធានការិយាល័យគយនិងរដ្ឋាករបាវិត យ៉ាងស្អិតរមួត គ្រប់យ៉ាងព័ត៌មាន នៃមុខសញ្ញារត់ពន្ធទំនិញ សុទ្ធតែស្ថិតក្នុងកណ្តាប់ដៃលោក នង សុខុម ហើយខណៈគយដើមទី ក្រោមការចាត់ចែង របស់លោក នង សុខុម ជាអ្នកត្រួតពិនិត្យប្រភេទ និងបរិមាណ ទំនិញបង់ពន្ធគ្រប់ឬមិនគ្រប់ ទំនិញគេចពន្ធដឹកតាមកុងតឺន័រ បង្កប់តាមរថយន្តក្រុង ដឹកនាក់ដំណើរតាមច្រកបាវិត រាល់ថ្ងៃសុទ្ធសឹងជាប្រភពចំណូលយ៉ាងក្រាស់ក្រែល របស់លោក នង សុខុម ប្រធានការិយាល័យគយនិងរដ្ឋាករ ប្រចាំច្រកបាវិត ហើយជាមួយគ្នានោះ លោក ខៀវ សារឿន ប្រធានសាខាគយ ក៏មានលទ្ធភាពប្រើប្រាស់មនុស្សជំនិត ប្រមូលលុយពី ឈ្មួញតូចធំ បានយ៉ាងងាយស្រួលផងដែរ។
ករណីខាងលើនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសលោក ឱម យិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរឲ្យមន្ត្រីបើកការ ស៊ើបអង្កេត ស្រាវជ្រាវ អំពើពុករលួយ ដែលប្រព្រឹត្តឡើងដោយ លោក ខៀវ សារឿ និងលោក នងសុខុម ជាបន្ទាន់ ដើម្បីទប់ស្កាត់ ការបំផ្លាញ ប្រាក់ចំណូលពន្ធរដ្ឋពីមន្ត្រីគយ ខិលខូចមួយក្តាប់តូចនេះ។
កាសែតនិងគេហទំព័រ ខ្មែរ៧មករាយើងមិនទាន់ទទួលការបកស្រាយ បំភ្លឺពីលោក នង សុខុម មន្ត្រីគយបាវិត ខាងលើ នៅឡើយទេ ជុំវិញ ព័ត៌មាននេះ ដោយអង្គភាពមិនមានលេខទូរស័ព្ទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។