បាតុករ​ថៃ រាប់ពាន់នាក់ ប្រមូលផ្តុំ​គ្នា​ជាថ្មី នៅ​វិមាន​ជ័យជំនះ​

ថៃ​៖ កាលពី​យប់​ថ្ងៃទី​១១ សីហា ២០២១ ក្រុមបាតុករ​រាប់ពាន់នាក់​បាន​ប្រមូលផ្តុំ​ម្តងទៀត នៅ​វិមាន​ជ័យជំនះ ខណៈដែល​នគរបាល​បិទ​ជិត​ផ្លូវបំបែក Din Daeng​។​

​ក្រុមបាតុករ​ប្រមាណ​ជា ១០​នាក់ ត្រូវបាន​ចាប់ខ្លួន ខណៈ​ពួកគេ​ព្យាយាម​សម្រុកចូល​តំបន់ហាមឃាត់ ដោយ​ក្រុមបាតុករ​បាន​វាយប្រហារ​ទៅលើ​នគរបាល ដោយ​ការ​គប់​កាំជ្រួច គ្រាប់បែក​កែច្នៃ ដែល​ធ្វើ​ដោយ​គ្រាប់​បាល់​ប៉េង​ប៉ុង និង​ការប្រើ​កាំភ្លើង​បាញ់រះ​។​

​ការផ្ទុះ​ឡើង​នូវ​សកម្មភាព​ប្រមូលផ្តុំ ដែលមាន​ទាំង​សកម្មភាព​បាញ់បោះ​ទាំងនោះ បានកើត​ឡើង ក៏​ព្រោះតែ​ការទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ចុះ​ចេញពី​តំណែង ព្រោះតែ​ពួកគេ​ចោទថា លោក​គ្មាន​សមត្ថភាព​គ្រប់គ្រង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​បង្ក​ឲ្យ​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់​ដោយសារតែ​ជំងឺ​នេះ​។​

​បាតុកម្ម​ដឹកនាំ​ដោយ​ក្រុម​ហៅ​ខ្លួនឯង​ថា ថា​លូ​ហ្វា បានធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លើក​ទី ២ នៅ​ទីក្រុង​បាងកក ក្នុង​រយៈពេល​ពីរ​ថ្ងៃ​មកនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close