អបអរសាទរសមិទ្ធផលថ្មី សំណង់លូប្រអប់ឆ្លងកាត់ប្រឡាយមេតាហោ ( ជំនួសស្ពានដែកចាស់) បានសាងសង់បញ្ចប់ជាស្ថាពរ
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ការសាងសង់លូប្រអប់ប្រវែង 30 ម៉ែត្រ ទទឹង 4 ម៉ែត្រ ឆ្លងកាត់ប្រឡាយមេតាហោចំណុចភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលប្រើរយៈពេលសាងសង់ ៦០ ថ្ងៃក្រោមការដឹកនាំជម្រុញត្រួតពិនិត្យបច្ចេកទេសសាងសង់ពីលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបញ្ចប់រួចរាល់ហើយ និងបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់។
គួរបញ្ជាក់ថាប្រឡាយតាហោដែលផ្តួើមកសាងដោយឯកឧត្តមរដ្ធមន្ត្រី លឹម គានហោ រដ្ធមន្ត្រីក្រសួងធនធានទឹកនិងឧត្តុនិយមក្រោមការសាងសង់ដោយលោកប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺទើបបានសាងសង់រួចរាល់និងដាក់ដំណើរការអោយប្រើប្រាស់ចាប់ពីពេលនេះតទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។