ក្រុងហាណូយ ប្រទេសវៀតណាម ប្រកាសតេស្តកូវីដ១៩ ទ្រង់ទ្រាយធំមនុស្ស ៣.៣លាននាក់
វៀតណាម៖ ទីក្រុងហាណូយនៃប្រទេសវៀតណាមនឹងប្រមូលមនុស្សប្រមាណ៣.៣លាននាក់តេស្តសំណាករកកូវីដ១៩ ក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ក្នុងសហគម ឲ្យបានមុនថ្ងៃទី២៥ សីហា ខណៈរដ្ឋាភិបាលកណ្តាលបានណែនាំឲ្យធ្វើរឿងនេះ។
ទីក្រុងហាណូយគ្រោងនឹងតេស្តឲ្យបាន១.៣លានសំណាក់ ទាំងតេស្តរហ័ស និង ម៉ាស៊ី PCR នៅត្រឹមថ្ងៃទី១៧ សីហា ពោលគឺគ្រប់ប្រជាជនទាំងអស់ក្នុងតំបន់ហានិភ័យខ្ពស់ ដូចជាផ្សារ និងរោងចក្រជាដើម។
ទីក្រុងហាណូយ ដែលមានប្រជាជនសរុប៨.៤លាននាក់ អាចតេស្តប្រមាណជាង២០ម៉ឺននាក់ ក្នុង១ថ្ងៃ។ ទីក្រុងនេះមានអ្នកឆ្លងកូវីដ១៩ ប្រមាណពី៦០ទៅ៨០ករណី ប្រចាំថ្ងៃ ឬ ជាង១០០ករណី ខណៈដែលមនុស្សរាប់ពាន់នាក់ឆ្លងទូទាំងប្រទេស ប្រចាំថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។