ក្រសួងបរិស្ថាន ដំឡើង​ឡ​ដុត​សំរាម​ថ្មី​មួយ ក្នុង​បរិវេណ​សាលា​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​

ក្រសួងបរិស្ថាន បាន​ដំឡើង​ឡ​ដុត​សំរាម ១​គ្រឿង ស្ថិតនៅ​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​គៀនស្វាយ ខេត្តកណ្តាល ក្នុង​បរិវេណ​សាលា​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ទំហំ​ពី​(១-២​តោន​) ដើម្បី​ជំរុញ​ភាពជា​ម្ចាស់​ក្នុងការ​គ្រប់គ្រង​សំរាម​សំណល់​រឹង ធ្វើការ​ប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ និង​ដុត​សំរាម​ឱ្យអស់ ឱ្យ​ស្អាត សំដៅ​ធ្វើឱ្យ​ភូមិ ឃុំ សង្កាត់ អង្គភាព​មាន​អនាម័យ មាន​សោភ័ណ​ភាពល្អ និង​បរិស្ថាន​ល្អ​។

​បច្ចុប្បន្ន​បរិមាណ​សំរាម អាច​ប្រមូលបាន​នៅ​បរិវេណ​សាលា​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ប្រមាណ ២​តោន​/​ថ្ងៃ មាន​ភ្នាក់ងារ​សម្អាត ២០​នាក់ មាន​សិស្ស និស្សិត សិក្សា​កាម​ជា​មធ្យម ១ ០០០​នាក់ និង​ក្នុង​មួយឆ្នាំ ៤ ០០០​នាក់ មាន​បន្ទប់រៀន​៥៣​បន្ទប់ បន្ទប់​ស្នាក់នៅ ២៤០​បន្ទប់​(​គ្រូ​៣០​បន្ទប់​) មាន​រទេះអូស​សំរាម​ចំនួន ៣០​រទេះ (​ថ្នាក់ដឹកនាំ មន្ត្រី សិស្ស និស្សិត សិក្ខាកាម នៃ​សាលា​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​ម្នាក់​គឺជា​អ្នកគ្រប់គ្រង និង​ចូលរួម សម្អាត​អនាម័យ បរិស្ថាន​ម្នាក់​)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close