ជប៉ុន ជម្លៀស​ប្រជាជន​រាប់សែន​នាក់ គេច​ចេញពី​គ្រោះទឹកជំនន់ និង​បំណាក់​ដី ដោយសារ​ព្យុះភ្លៀង​បោកបក់​មកលើ​កោះ​គី​ស៊ូ​

ជប៉ុន​៖ អាជ្ញាធរ​ជប៉ុន​និយាយថា ប្រជាជន​រាប់សែន​នាក់​នៅ​ខេត្ត​ណាហ្គា​សា​គី និង​ផ្នែក​ផ្សេងទៀត​នៃ​កោះ​គី​ស៊ូ ភាគ​និរតី​ប្រទេស ត្រូវបាន​ស្នើឱ្យ​ភៀសខ្លួន​ទៅកាន់​ទី​មាន​សុវត្ថិភាព ក្នុង​គោលបំណង​គេច​ចេញពី​ទឹកជំនន់ និង​ហានិភ័យ​នៃ​ការបាក់​ដី​ដែល​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​។ ការព្រមាន​ដែល​ចេញ​ដោយ​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​នេះ ធ្វើឡើង​នៅពេលដែល​ព្យុះភ្លៀង​បាន និង​កំពុង​បោកបក់​ឆ្ពោះទៅកាន់​ភាគ​ខាងលិច​។

​ឆ្លើយតប​នឹង​បញ្ហា​នេះដែរ អាជ្ញាធរ​បានចេញ​បទបញ្ជា​ជម្លៀស​កម្រិត​៥ ដែល​ធ្ងន់ធ្ងរ​បំផុត នៅតាម​ផ្នែក​ខ្លះ​នៃ​ភាគ​កណ្តាល​កោះ​គី​ស៊ូ ដោយ​ព្រមាន​ប្រជាជន​ឱ្យ​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ការពារ​ខ្លួន​។​
​ដោយឡែក​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បានចេញ​ការព្រមាន​គ្រាអាសន្ន​ខ្លាំង​បំផុត​របស់ខ្លួន ចំពោះ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគ​ខាងលិច​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ផងដែរ​។

​មន្ត្រី​ទីភ្នាក់ងារ​បានចេញ​នូវ​ការជូនដំណឹង​កម្រិត​៥ ដែលជា​កម្រិត​ខ្ពស់បំផុត​នៅក្នុង​ប្រព័ន្ធ​ព្រមាន​កម្រិត​៥ នៅ​ម៉ោង ៨ និង ៤៥ នាទី​ព្រឹក​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​។ ពួកគេ​និយាយថា មាន​គ្រោះថ្នាក់​ជិត​មកដល់​នៃ​ការខូចខាត​ដ៏​ធំ​សម្បើម​ដែល​មិន​ត្រូវបាន​គេ​ឃើញ​អស់​ជាច្រើន​ទសវត្ស​មកហើយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close