កម្ពុជា បន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មី ៤២៣នាក់ ខណៈមានអ្នកជា ៥៤១នាក់ និងស្លាប់ ២០នាក់!
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៤២៣នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៥៤១នាក់ និងមានអ្នកស្លាប់ថ្មីកើន ២០នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤២៣នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ៦៧នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៣៥៦នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៨៤ ២៦២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៧៨ ៩៧២នាក់ និងអ្នកស្លាប់កើនឡើង ១ ៦៥៤នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។