ឃាត់ខ្លួនមនុស្ស១៧នាក់ ប្រមូលផ្តុំគ្នាលេងបាល់ ល្មើសវិធានការរដ្ឋបាល
កាលពីរសៀលថ្ងៃសុក្រម្សិលមិញ កម្លាំងអធិការខណ្ឌសែនសុខ បានចុះឃាត់ខ្លួនមនុស្សចំនួន១៧នាក់ ក្រោយពីពួកគេប្រមូលផ្តុំគ្នាលេងបាល់ ល្មេីសនឹងវិធានការរដ្ឋបាល នៅត្រង់ចំនុច ភូមិអរ័គីដេ សង្កាត់អូរបែកក្អម។
ក្រោយការឃាត់ខ្លួន ពួកគេត្រូវបាននាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការផាកពិន័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។