អាជ្ញាធរ​រាជធានី​ភ្នំពេញ បន្ត​បិទ​ច្រក​ផ្លូវ ក្នុងភូមិ​៥ សង្កាត់​បឹង​សាឡាង ៧​ថ្ងៃ​ទៀត

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​សេចក្ដីសម្រេច ស្ដីពី​ការបិទ​ខ្ទប់​ច្រក​ផ្លូវ​លេខ ៣៧២, ៣៧២Z និង​ផ្លូវ​លេខ ៣៦២ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែលមាន​ការឆ្លង​រាលដាល​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) សម្រាប់​រយៈពេល ០៧​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី​១៧ រហូតដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់ និង​កាត់ផ្ដាច់​ការឆ្លង​រាលដាល​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) នៅក្នុង​សហគមន៍​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close