ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី ៨៩​នាក់ និង​ស្លាប់ ៣​នាក់​ទៀត

​ខេត្តសៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានប្រកាស​ពី​ការរកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី​ចំនួន ៨៩​នាក់ ខណៈ​មាន​អ្នកជា​សះស្បើយ ៣៧៩​នាក់ និង​ស្លាប់ ៣​នាក់​បន្ថែមទៀត នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២១​។

​សូមជម្រាបថា មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ៦ ២០២​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន ៤ ៥៥៨​នាក់ ស្លាប់​៧៣​នាក់ និង​១៥៧១​នាក់ កំពុង​សម្រាក​ព្យាបាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close