កម្ពុជា ឧបត្ថម្ភថវិកា២០ម៉ឺនដុល្លារ និងបរិក្ខារពេទ្យមួយចំនួន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃនេះ បានប្រកាស​ពីការឧបត្ថម្ភថវិកាប្រមាណ ២០ម៉ឺនដុល្លារ និងគ្រឿងបរិក្ខារពេទ្យជាច្រើនទៀត ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលខ្លាំងនៅក្នុងប្រទេសសមាជិកអាស៊ានមួយនេះ។

បើគិត​ត្រឹម​ថ្ងៃទី១៦ ខែសីហា ប្រទេសមីយ៉ាន់ម៉ា មានករណីជំងឺកូវីដ១៩​ប្រមាណ ៥០៦៣០ករណីហើយ ដោយ​រយៈ​ពេលចុងក្រោយ​នេះ មានករណីឆ្លង​ប្រមាណ២ពាន់ករណីក្នុងមួយថ្ងៃ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close