យប់មិញ រដ្ឋបាលខេត្តស្ទឹងត្រែង សម្រេចបិទខ្ទប់ភូមិសាស្រ្តក្រុងស្ទឹងត្រែង ក្រោយមានករណីឆ្លងរាលដាលមេរោគកូវីដ១៩ ប្រភេទដែលតា
នៅយប់មិញនេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានសម្រេចភ្លាមៗធ្វើការបិទខ្ទប់ក្រុងស្ទឹងត្រែងជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ១៩ ប្រភេទដែលតា។
ការបិទខ្ទប់នេះ គឺមានរយៈពេល ៧ថ្ងៃ ដោយផ្តើមពីម៉ោង ២៣:៥៩នាទី ថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។
បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ភូមិសាស្រ្តដែលត្រូវបិទខ្ទប់ នឹងត្រូវអនុវត្តវិធានការហាមឃាត់ រឹតត្បិត ទាក់ទងនឹងការធ្វើដំណើរក្នុងភូមិសាស្រ្តបិទខ្ទប់ និងការធ្វើដំណើរចេញចូល ឆ្លងកាត់ភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងបម្រាមគោចរជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។