អភិបាលរងខេត្តព្រៃវែង ចុះអន្តរាគមន៍បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច ដោះស្រាយ​ជម្លោះដីធ្លី​នៅ​ឃុំជាខ្លា

ខេត្តព្រៃវៃង÷ កាលពីថ្ងៃទី១៧ ខែសីហាឆ្នាំ២០២១ ឯកឧត្តម ឌុច គន្ធា អភិបាលខេត្តរង ព្រៃវែងបានដឹកនាំមន្ត្រី ជំនាញសូរិយោដី ស្រុកស្វាយអន្ទរ បង្កើតជាគណៈកម្មការចំពោះកិច្ចចុះមកធ្វើការដោះ​ស្រាយ​បញ្ហា​ដីធ្លី​នៅភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ។

សមាសភាពចូលរួម ក្នុងការវាស់វែងដីចំណីប្រឡាយស្ថិតនៅភូមិជាខ្លាង ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងប្រកបទៅដោយលទ្ធផលល្អប្រសើរ។

ការចូលរួមទី០១ ឯកឧត្តម ឌុចគន្ធាអភិបាលរងខេត្តព្រៃវែងទី០២លោកយានវី ប្រធានសូរិយោដីនិងសហការីក្រុមការងារ ស្រុកស្វាយអន្ទរទី០៣លោក អ៊ុប ស៊ាត មេឃុំជាខ្លាង និងក្រុមប្រឹក្សាឃុំទាំង ០៧រូប ព្រមទាំងលោក ប៊ុន យាប នាយប៉ុស្តិ៍ឃុំជាខ្លាងផងដែរ។

ឯកឧត្តមអបាលរង ខេត្តព្រៃវែង បានមានប្រសាសន៍ប្រាប់ទៅលោកមេឃុំនិងក្រុមប្រឹក្សា ឃុំជាខ្លាង ឲ្យមានការយកចិត្តទុកដាក់ និងបោះបង្គោលថ្ម និងមានការណែនាំជូនដល់ពលរដ្ឋរាល់ការប៉ះពាល់កន្លងមកលើចំណីប្រឡាយ។

លោក អ៊ុប ស៊ាត មេឃុំជាខ្លាងបានមានប្រសាសន៍ថាលោកនិងខិតខំយកចិត្តទុកដាក់ ព្រោះកន្លងមក ធ្លាប់មានទំនាស់ប្ដឹងផ្ដល់គ្នា ទៅតុលាការខេត្តព្រៃវែង តែនៅពេលនេះលោកមានការសប្បាយចិត្តយ៉ាងខ្លាំងហើយគាត់បានបញ្ជាក់ថានឹងបញ្ចប់រាល់ការជម្លោះរវាងពលរដ្ឋនិងក្រុមប្រឹក្សាឃុំជាខ្លាងតទៅទៀត។

ចំណែក លោក លឹម គួង បានធ្វើការសំណូមពរទៅឯកឧត្តម អភិបាលរងខេត្ត មាន ០២ចំណុចហើយក៏ឯកភាព មិនមានការតវ៉ាអ្វីនោះដែរ។

សំណូមពរទី០១សូមឲ្យអភិវឌ្ឍនៅដីម្ខាងទៀតជាមុនទី០២សំណូមពរឲ្យអភិវឌ្ឍន៍ពីដី មេប្រឡាយ មកមុនដើម្បីទទួលបានទឹកស្រោចស្រពជូនដល់ពលរដ្ឋនៅឃុំជាខ្លាង នឹងធ្វើយ៉ាងណាដើម្បីឲ្យមានតម្លាភាព។

លោកស្រីទ្រី សារ៉េត មេភូមិជាខ្លាងថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកស្រីមានការសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឃើញមានវត្តមានរបស់ឯកឧត្តមអភិបាលរងខេត្ត បានអញ្ជើញចុះមកដល់ទីតាំងដីទំនាស់និងធ្វើការវាស់វែងជូនដោយទទួលបានលទ្ធផលល្អប្រសើរ។

ប្រជាពលរដ្ឋមានឈ្មោះ ម៉េត បានលើកឡើងថាការវាស់វែងនិងមានការចង្អុលបង្ហាញពីឯកឧត្តមនិង លោកមេឃុំខ្លាងគាត់មិនមានការជំទាស់អ្វីនោះទេមានតែការសប្បាយរីករាយព្រោះមានផ្លូវនិងប្រឡាយស្រោចស្រពសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នានៅក្នុងសហគមន៍៕

ដោយ៖ សាត ស៊ីន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close