ទីតាំងលក់ប្រេងឥន្ធនៈ ៣កន្លែង ក្នុងខេត្តតាកែវ រកឃើញមិនភាពប្រក្រតី
ខេត្តតាកែវ៖ នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តតាកែវបានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូ ប្រេងឥន្ធនៈបានចំនួន ៧ ទីតាំង ក្នុងគោលបំណងការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ច។
លទ្ធផល មន្ត្រីសាខា ក.ប.ប. បានរកឃើញដេប៉ូចំនួន៣ ក្នុងចំណោម ៧ស្ថានីយ/ដេប៉ូ ប្រកបអាជីកម្មមិនស្មោះត្រង់ ដែលមិនអនុលោមតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។