បិទផ្សារទឹកថ្លា ក្រុងសិរីសោភ័ណ ក្រោយរកឃើញ អាជីវករ ១២៦នាក់ វិជ្ជមានកូវីដ-១៩
ខេត្ដបន្ទាយមានជ័យ៖ អាជ្ញាធរខេត្ដបន្ទាយមានជ័យ បានសម្រេចបិទផ្សារទឹកថ្លា ក្រុងសិរីសោភ័ណ ជាបណ្តោះអាសន្ន គិតចាប់ពីរសៀលថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១នេះតទៅ ដើម្បីស្រាវជ្រាវស្វែងរកអ្នក ពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអាជីវករចំនួន១២៦នាក់ ដែល មានវិជ្ជមានជំងឺកូវីដ-១៩នៅ ក្នុងផ្សារនេះ ក្រោយបានធ្វើតេស្ដរហ័ស (Rapid Test) រួចមក ។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានប្រាប់ឱ្យដឹងថា រដ្ឋបាលក្រុងសិរី សោ ភ័ណបានធ្វើការសហការជាមួយក្រុមគ្រូពេទ្យ បានយកសំណាកអាជីវករលក់ដូរក្នុងផ្សារ ទឹកថ្លាជាច្រើនរយនាក់ យកទៅធ្វើតេស្តរហ័ស រកឃើញអាជីវករកើតជំងឺកូវីដ-១៩មានចំនួន ១២៦នាក់។
ការចុះធ្វើតេស្តរហ័សនេះរហូតដល់ម៉ោង៦យប់នៅថ្ងៃទី១៨ ខែសីហានេះ ហើយ អ្នកដែលកើតជំងឺកូវីដ-១៩ទាំងអស់នេះ ត្រូវបានក្រុមគ្រូពេទ្យបានយកទៅព្យាបាលនៅមន្ទីរ ពេទ្យអស់ហើយផងដែរ។
លោកបានបន្តថា អ្នកមានវិជ្ជមានជំងឺកូវីដ-១៩ រួមជាមួយអ្នកពាក់ព័ន្ធខាងលើ បានធ្វើ ដំណើរចេញ-ចូលក្នុងផ្សារទឹកថ្លានេះជារៀងរាល់ថ្ងៃ ។ ដូច្នេះដើម្បីចៀសវាងការរីករាលដាល ជំងឺ កូវីដ-១៩ កាន់តែមានភាពធ្ងន់ធ្ងរដល់សង្គមនោះ រដ្ឋបាលខេត្ត និងក្រុងសិរីសោភ័ណ បាន សម្រេចគោលការណ៍ និងធ្វើការបិទជាបណ្ដោះអាសន្នការលក់ដូរគ្រប់ប្រភេទ នៅក្នុងផ្សារទឹក ថ្លា ចាប់ពីថ្ងៃជូនដំណឹងនេះរហូតមានការជូនដំណឹងឡើងវិញ។
អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ថា ផ្សារនេះនៅពេលចាប់ផ្ដើមឱ្យអាជីវករទាំង អស់លក់ឡើងវិញនោះ ត្រូវធ្វើតេស្តរហ័សជាលើកទី២បន្តទៀត បើអាជីវករណាធ្វើការគេច វេះមិនមកពិនិត្យលើកទី២នោះទេ រដ្ឋបាលខេត្តមិនឱ្យចូលលក់ជាដាច់ខាត។
ជាមួយនេះដែរអភិបាលក្រុងសិរីសោភ័ណ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវស្មារតីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់គ្នា ដើម្បីយកឈ្នះលើការ រាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ ជាពិសេសការអនុវត្តវិធានសុខាភិបាល ៣កុំ ៣ការ ពារឱ្យបានខ្ជាប់ខ្ជួន ហើយបើគ្មានការចាំបាច់ សូមកុំធ្វើដំណើរចល័តពីកន្លែងមួយទៅកន្លែង មួយទៀត ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។