ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី ៨៧​នាក់ តែ​ក៏មាន​អ្នកជា រហូតដល់​ជិត​២០០​នាក់

​ខេត្តសៀមរាប​៖ ក្នុង​ព្រឹត្តិការណ៍ នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ រដ្ឋបាល​ខេត្តសៀមរាប បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី​ចំនួន ៨៧​នាក់ ខណៈ​មាន​អ្នកជា​សះស្បើយ ១៩៩​នាក់ នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១​។

​រដ្ឋបាលខេត្ត បញ្ជាក់ទៀតថា មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន ៦ ៤៧៩​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ៥ ០១៣​នាក់ ស្លាប់ ៧៥​នាក់ និង​១ ៣៩១​នាក់ កំពុង​សម្រាក​ព្យាបាល​។​

​ជាមួយគ្នា រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន​ឱ្យបាន​គ្រប់​១៤​ថ្ងៃ ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត ក្នុងករណី​មិន​អនុវត្ត​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក រដ្ឋបាលខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយណា​ដែល​លើ្ម​សនឹង​វិធាន​សុខាភិបាល​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close