វៀតណាម ក្លាយជា​ប្រទេស​ហូប​មី​កញ្ចប់​ច្រើនជាងគេ លំដាប់​ទី​៣ ដោយសារ​កូ​វីដ​១៩

​វៀតណាម​៖ វៀតណាម បានក្លាយ​ជាទី​ផ្សារ​មី​កញ្ចប់​ដ៏​ធំ​លំដាប់​ទី​៣ លើ​ពិភពលោក ដោយ​ត្រូវបាន​ទទួលទាន ជាង​៧.០៣​ពាន់​លាន​កញ្ចប់ កាលពី​ឆ្នាំ​២០២០ កើន​ចំណាត់ថ្នាក់ ចំនួន​២​កម្រិត បើ​ធៀប​នឹង​ឆ្នាំ​២០១៩ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន VNexpress កាលពីពេល​ថ្មីៗ​នេះ​។​

​សមាគម​មី​កញ្ចប់​ពិភពលោក ហៅ​កាត់​ថា WINA បាន​ឲ្យ​ដឹងថា ការចែក​ចាយ​មី​កញ្ចប់​របស់​វៀតណាម​កើនឡើង ២៩​ភាគរយ ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ជាការ​បំបែក​កំណត់ត្រា​ថ្មី​មួយទៀត សម្រាប់​ប្រទេស​នេះ​។ ប្រទេស​វៀត​ណា​បាន​ក្លាយជា​ប្រទេស​ហូប​មី​កញ្ចប់​ច្រើនជាងគេ​លំដាប់​ទី​៣​នេះ ខណៈ​ខ្លួន​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ក្នុង​រលក​ថ្មី មានដូចជា​វិធាន​ការបិទ​ខ្ទប់ តម្រូវ​ឲ្យ​ពលរដ្ឋ​ស្នាក់​ក្នុងផ្ទះ​ច្រើន​។​

​ប្រទេស​ដែល​ចែកចាយ​មី​កញ្ចប់​ច្រើនជាងគេ​លើ​ពិភពលោក លំដាប់​លេខ​១ គឺ​ចិន និង លេខ​២ គឺ​ឥណ្ឌូនេស៊ី​។ រីឯ ឥណ្ឌា​គឺ​លេខ​៤ និង​ជប៉ុន​លេខ​៥​។ ប្រភពពី WINA បាន​ឲ្យ​ដឹងថា ការហូប​មី​កញ្ចប់​កើនឡើង​ជី​ត​១០​ភាគរយ កាលពី​ឆ្នាំ​២០២០ ពោលគឺ​កើន​ដល់​ជាង​១១៦​ពាន់​លាន​កញ្ចប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close